ភ្នំពេញ៖ កម្មករ កម្មការិនី ប្រមាណជាង ១ម៉ឺន ៥ពាន់នាក់ មកពី៦៧២រោងចក្រ នឹងវិលត្រឡប់មកពីស្រុកកំណើត ចូលមកក្នុងរាជធានីភ្នំពេញវិញ បន្ទាប់ពីពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរបានបញ្ចប់។ ចំណែកអាជ្ញាធររាជធានីភ្នំពេញបានត្រៀមសាលារៀនចំនួន ៣៧សាលារៀន ដើម្បីទទួលធ្វើចត្តាឡីស័កទៅលើកម្មករទាំងនោះ គោលបំណងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩។
យោងតាមរបាយការណ៍របស់រដ្ឋបាលរាជធានីភ្នំពេញស្តីពីការធ្វើចត្តាឡីស័កចំពោះកម្មករ កម្មការនី នេះ រួមមាន៖
១. ខណ្ឌពោធិ៍សែនជ័យ ប្រមាណជា ៧ ២៥៨នាក់
២. ខណ្ឌដង្កោ ប្រមាណជា ២៣៤១នាក់
៣. ខណ្ឌកំបូល ប្រមាណជា ១២៥១នាក់
៤. ខណ្ឌមានជ័យ ប្រមាណជា២១១៦នាក់
៥. ខណ្ឌសែនសុខ ប្រមាណជា ១០៦៨នាក់
៦. ខណ្ឌព្រែកព្នៅ ប្រមាណជា ៧៦នាក់
៧. ខណ្ឌច្បារអំពៅ ប្រមាណជា ៨៧នាក់
៨. ខណ្ឌឫស្សីកែវ ប្រមាណជា ១៣០២នាក់
៩. ខណ្ឌទួលគោក ប្រមាណជា ៧១នាក់
១០. ខណ្ឌចំការមន ប្រមាណជា ៩៥នាក់
១១. ខណ្ឌដូនពេញ ប្រមាណជា ២នាក់
១២. ខណ្ឌជ្រោយចង្វារ ប្រមាណជា ៦០នាក់។
របាយការណ៍បានបន្តថា ដើម្បីទប់ស្កាត់នូវការរីករាលដាលនូវជំងឺកូវីដ ១៩ តម្រូវឲ្យកម្មករកម្មការិនី ដែលត្រឡប់មកពីបណ្ដាខេត្តចូលមករាជធានីភ្នំពេញត្រូវធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ។ ដើម្បីសហការជាមួយក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងក្រសួងសុខាភិបាលក្នុងការធ្វើចត្តាឡីស័ក រដ្ឋបាលរាជធានីភ្នំពេញត្រៀមសាលារៀនចំនួន ៣៧សាលា ស្មើនឹង ៦៩៩បន្ទប់ ៕ដោយPP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ